ថ្ងៃទី១ : ព្រះគ្រីស្ទ នៃបុណ្យណូអែល
ជារៀងរាល់ឆ្នាំ ពេលដែលបុណ្យណូអែលមកដល់ តាមធម្មតា ប្រទេសសឹង្ហបុរីកំពុងស្ថិតនៅក្នុងរដូវភ្លៀងដ៏ជោគជាំ មិនមានព្រឹលធ្លាក់ដូចនៅអឺរ៉ុបទេ គឺមានតែទឹកភ្លៀង។ ដោយសារខ្ញុំចម្រើនវ័យធំឡើង ក្នុងគ្រួសារដែលមិនមែនជាគ្រីស្ទបរិស័ទ នោះយើងមិនបានប្រារព្ធពិធីបុណ្យណូអែលទេ។ ប៉ុន្តែ កាលនៅពីក្មេង ខ្ញុំ និងបងប្អូន ព្រមទាំងអ្នកជិតខាងពីរបីនាក់ទៀត បានសម្រេចចិត្តធ្វើការប្តូរកាដូ នៅថ្ងៃណូអែល។ ខ្ញុំមិនដឹងថា យើងបានគំនិតនេះ ពីណាមកទេ ប្រហែលយើងចេះប្តូរកាដូគ្នា…
អំណោយ នៃព្រះគុណព្រះ
ព្រះទ្រង់បានយាងចុះមកក្នុងលោកិយនេះ ដោយយកកំណើតជាមនុស្ស ហើយមានព្រះនាមថា យេស៊ូវ។ នេះពិតជា អំណោយដ៏អស្ចារ្យណាស់! តាមពិត ទ្រង់ជា អំណោយ ដ៏ល្អឥតខ្ចោះ មកពីព្រះ។ ការពីរយ៉ាង ដែលធ្វើឲ្យអំណោយនេះ ពិតជាអស្ចារ្យ គឺ : អំណោយទ្រង់ សម្រាប់ឲ្យយើងទទួល ដោយឥតគិតថ្លៃ ហើយក៏សម្រាប់មនុស្សគ្រប់គ្នា។ ព្រះយេស៊ូវមិនបាន យាងមក ដើម្បីជួយសង្រ្គោះ តែក្រុមមនុស្សណាមួយ តែក្នុងអំឡុងពេលដ៏ជាក់លាក់មួយ នោះឡើយ។ ទ្រង់បានយាងមក ដើម្បីជួយសង្រ្គោះមនុស្សទាំងអស់ នៅគ្រប់សម័យកាល។ ហើយក៏គ្មានការទាមទាអ្វីដែរ គឺគ្រាន់តែជឿទ្រង់ប៉ុណ្ណោះ យើងនឹងបានសង្រ្គោះហើយ។
ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ
ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ។-កាឡាទី ២:២០
ការសុតតរបស់ព្រះយេស៊ូវ ...
ការសុគតរបស់ព្រះយេស៊ូវ នាំឲ្យយើងមានសេរីភាព និងជីវិតថ្មី។
ព្រះយេស៊ូវបានដក...
ព្រះយេស៊ូវបានដកអំពើបាបរបស់យើងចេញ ដើម្បីឲ្យយើងបានទទួលសេចក្តីសង្រ្គោះ។
ដ្បិតគឺដោយព្រះគុណ...
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ។-អេភេសូរ ២:៨
បេសកកម្មសង្រ្គោះ
ខ្សែភាពយន្តហូលីវូដ ដែលមានចំណងជើងថា បេសកកម្មសង្រ្គោះពលទោរ៉ាយអិន(Ryan) បានពិពណ៌នាអំពីការតាមរក និងជួយសង្រ្គោះជីវិតរបស់ពលទាហានឆ័ត្រយោងអាមេរិកម្នាក់ ក្នុងសម័យសង្រ្គាមលោកលើកទី២។ បងប្អូនប្រុសៗទាំងបីនាក់ របស់ពលទោ ចេមស៍ រ៉ាយអិន(James Ryan) បានពលីជីវិតក្នុងសង្រ្គាមអស់ បន្សល់ទុកនូវទាហានវ័យក្មេងម្នាក់នេះ ឲ្យនៅបន្តវង្សត្រកូលរបស់គ្រួសារ។ ក្នុងបេសកកម្មជួយសង្រ្គោះនេះ អនុសេនីយឯក ចន មីល័រ(John Miller) បានដឹកនាំកងពលរបស់គាត់…
ការជញ្ជឹងគិត ថ្ងៃទី១
ពន្លឺក្នុងភាពងងឹត
អាន យ៉ូហាន ១:១-១៤
នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក។-ខ.៤
មានពេលមួយ ខ្ញុំនិងកូនប្រុសរបស់ខ្ញុំ បានទៅមើលរូងភ្នំតូចមួយ នៅលើកោះបូណាយ ដែលស្ថិតនៅក្នុងប្រជុំកោះអានទីលេស របស់ប្រទេសហូឡង់។ យើងបានចូលតាមច្រកចូល ដោយដើរតាមខ្សែដែលបានបន្សល់ទុក ដោយភ្ញៀវទេសចរណ៍មុនៗ។ មុនពេលយើងវិលត្រឡប់ ទៅរកពិភពដែលមានពន្លឺថ្ងៃ នៅក្រៅរូងភ្នំ យើងក៏បានសម្រេចចិត្តពន្លត់ភ្លើងចង្កៀងរបស់យើង ហើយក៏បានដកពិសោធន៍នឹងភាពងងឹតស្លុង នៅក្នុងរូងភ្នំនោះ។ ក្នុងមួយរយៈពេលនោះ យើងត្រូវបានគ្របដណ្តប់…